នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគរសមជាមួយព្រះមហាក្សត្រស៊ុយ អែត Carl XVI Gustav

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែឧសភា នៅរដ្ឋធានី Stockholm នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយអែត  Carl XVI Gustav។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវកិត្តយសដោយបានចូលគាល់ព្រះមហាក្សត្រក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត និងបានពាំនាំប្រ សាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  ដោយគោរពអញ្ជើញព្រះមហាក្សត្រនិងមហេសី អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមផង ដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគរសមជាមួយព្រះមហាក្សត្រស៊ុយ អែត  Carl XVI Gustav - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយ អែត

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: ប្រជាជនវៀតណាមជានិច្ចកាល គោរពនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណងមិត្តភាពនិងការគាំទ្រដ៏មានតម្លៃរបស់ប្រជាជនស៊ុយអែតចំពោះប្រជាជន វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា÷វៀតណាមបានវាយតម្លៃខ្ពស់ចំពោះកម្រាស់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបានឆ្លងកាត់ពេលវេលាជាច្រើនរវាងប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបនេះ ព្រះមហាក្សត្រនៃប្រទេសស៊ុយអ៊ែត  Carl XVI Gustav បានអះអាងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc រួមជាមួយដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីរបស់ស៊ុយអែត ព្រះនាម  Victoria នៅវៀតណាមកាលពីដើមឆ្នាំ ២០១៩  បានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របពេលដែល ប្រទេសទាំងពីរ អបអរសាទរ ខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ព្រះមហាក្សត្រស៊ុយអែត បានអះអាងថា រាជវង្សានុវង្សស៊ុយអែត តែងតែគាំទ្រការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងការច្នៃប្រឌិតប្រកបដោយចីរភាពដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត នារសៀលថ្ងៃទី ២៧ ខែឧសភានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានៅសម្ព័ន្ធក្រុមហ៊ុន AstraZeneca ដែលមានជំនាញផលិតឱសថនាំមុខរបស់ស៊ុយអែតផងដែរ៕

ប្រតិកម្មទៅវិញ