នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី |
ជាពិសេស Thai Nguyen ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធំទី៣លើទូទាំងប្រទេស បន្ទាប់ពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ទាំងអស់នេះជាប្រភពធនធានមនុស្សសំខាន់សម្រាប់ការផ្លាស់ប្តូររូបសណ្ឋានកំណើនទៅទិសឧស្សាហកម្មទំនើបនិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត៖
“Thai Nguyen ជាខេត្តមួយមានឧត្តមភាពអំពីទីតាំងភូមិសាស្ត្រ ដែលស្ថិតក្នុងតំបន់យុទ្ធសាស្ត្ររបស់រដ្ឋធានី ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួល។ ខេត្តមានខឿនសេដ្ឋកិច្ចស្វាហាប់ ដោយបានរួមបញ្ចូលការអភិវឌ្ឍទាំង FDI និងការវិនិយោគក្នុងស្រុក។ ប្រការពិសេសរបស់ខេត្ត Thai Nguyen ដែលខុសជាមួយនឹងខេត្តដទៃ គឺ Thai Nguyen ពោរពេញទៅដោយសក្តានុភាពអំពីផលរ៉ែ ដូចជា ធ្បូងថ្ម ទីតានសំណប៉ាហាំង មាស ស្ពាន់ជាដើម។ នេះជាមូល ដ្ឋានដើម្បីកសាងផ្នែកឧស្សាហកម្មរ៉ែ ច្នៃប្រឌិតដើម្បីបម្រើោយុទ្ធសាស្ត្រឧស្សាហូបនីយកម្មប្រ ទេសជាតិនិងនាំចេញ។ វិនិយោគិនគប្បីឆ្ពោះទៅឧស្សាហកម្មកែច្នៃជ្រៅនៅទីនេះ”៕