នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Kien Giang (រូបថត៖ VGP) |
ចូលរួមសន្និសីទនេះ នៅមានប្រតិភូជិត ៥០០ នាក់ ដែលរួមមានទាំងថ្នាក់ដឹកនាំក្រ សួង ស្ថាប័ននិងមូលដ្ឋាននានា រួមទាំងវត្តមានរបស់សហគ្រាសក្នុងនិងក្រៅប្រទេសផងដែរ។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយគោលបំណង ណែនាំនិងអំពាវនាវវិនិយោគិនមកស្វែងយល់ពីឱកាសសម្រាប់គម្រោងចំនួន ១១៨ នៅក្នុងវិស័យទេសចរណ៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ផលិតកម្មឧស្សាហកម្មនិងបរិស្ថានជាដើម។សូមជម្រាបថា ខេត្ត Kien Giang មានឧត្តមភាពដែលជាទីក្រុងឆ្នេរសមុទ្រ មានបេតិកភណ្ឌវប្បធម៌យូរអង្វែងជាច្រើន មានទេសភាពពិសេសនិងមានតំបន់សមុទ្រដ៏ធំដោយមានកោះជាង ១០០ទៀត។ ចាប់តាំងពីឆ្នាំ ២០១៥ មក ខេត្ត Kien Giang បានផ្តោតលើការអភិវឌ្ឍន៍កោះ Phu Quoc តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏កំពុងជំរុញការធ្វើងាយស្រួលបនីយកម្មនូវបែបបទរដ្ឋបាល បំពេញក្របខ័ណ្ឌច្បាប់ និងកែលម្អបរិ យាកាសវិនិយោគអាជីវកម្ម។ ជាមួយគ្នានេះដែរ ខេត្តក៏បានជំរុញការបញ្ចប់ការកសាងផែនការ បង្កើតគោលនយោបាយអនុគ្រោះ និងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ៕