នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: យិនស៊ិន Ngọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម

Chia sẻ
(VOVWORLD) -យិនស៊ិនNgọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម ដោយផ្សាផ្ជាប់ជាមួយេមាគ៌ានយោបាយជាតិ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តម្លៃព្យាបាលជម្ងឺ និងដោះស្រាយការងារធ្វើនៅមូលដ្ឋាន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: យិនស៊ិន Ngọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនាចម្ការដាំដើម យិនស៊ិន របស់ក្រុមហ៊ុនភាគហ៊ុន យិនស៊ិន Ngọc Linh - Kon Tum 

ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ " វិនិយោគអភិវឌ្ឍន៍យិនស៊ិនNgọc Linh Kon Tum និងថ្នាំឱសថដទៃទៀត" នោះ នាថ្ងៃទី ៥ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនាចម្ការដាំដើម យិនស៊ិន របស់ក្រុមហ៊ុនភាគហ៊ុន យិនស៊ិន Ngọc Linh - Kon Tum នៅស្រុក Tu Mo Rong និងអញ្ជើញចូលរួមពិធីបើកសម្ពោធមជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍ យិនស៊ិនNgọc Linh នៅស្រុក Đăk Tô (Kon Tum)។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះជោគជ័យជាជំហានដំបូងរបស់ក្រុមហ៊ុន គឺមានសារៈសំខាន់ និងមានអត្ថន័យជាច្រើន។ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋអំណាចគប្បី យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ជនជាតិភាគតិចក្នុងតំបន់គម្រោងការណ៍នេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: យិនស៊ិន Ngọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះទៅទស្សនាចម្ការដាំដើម យិនស៊ិន របស់ក្រុមហ៊ុនភាគហ៊ុន យិនស៊ិន Ngọc Linh - Kon Tum

លោក Nguyen Xuan Phuc បានសង្កត់ធ្ងនថា យិនស៊ិនNgọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម ដោយផ្សាផ្ជាប់ជាមួយេមាគ៌ានយោបាយជាតិ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តម្លៃព្យាបាលជម្ងឺ និងដោះស្រាយការងារធ្វើនៅមូលដ្ឋាន។លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអភិវឌ្ឍន៍ការកែច្នៃផលិតផលពីយិនស៊ិន Ngọc Linh ដើម្បីលើកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយ យិនស៊ិននៃបណ្ដាប្រទេស ដ៏ល្បីល្បាញនៅលើពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: យិនស៊ិន Ngọc Linh គឺជារតនសម្បត្តិជាតិរបស់វៀតណាម - ảnh 3នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធ មជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍ យិនស៊ិនNgọc Linh នៅស្រុក Đăk Tô (Kon Tum) 

ក៏នារសៀលថ្ងៃទី ៥ កញ្ញានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធ មជ្ឈមណ្ឌលជាតិសិក្សាស្រាវ និងអភិវឌ្ឍន៍ យិនស៊ិនNgọc Linh នៅស្រុក Đăk Tô (Kon Tum) ផងដែរ៕

ប្រតិកម្មទៅវិញ