នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៃទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេ រិក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គមហា សន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៣។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកនៅកិច្ចប្រជុំទូទៅនៃមហសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ (រូបថតៈ chinhphu.vn) 

ក្នុងសន្ទរកថានេះ តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមហាសន្និបាតដែលបានចំណាយ រយៈពេល១នាទីធ្វើការស្មឹងស្មាធិ៍ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធសពប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ដែលទើបនឹងទទួលមរណភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា ពីប្រទេសក្រីក្រមួយដែលប្រជាជនខ្វះស្បៀងអាហារនោះ វៀតណាមបានខិតខំប្រឹងប្រែង ទទួលបានកំណើន GDP ជាង៦% ជាកម្រិតខ្ពស់នារយៈពេល២០ឆ្នាំកន្លងទៅ។ ពោលគឺ វៀត ណាមបានក្លាយទៅជាប្រទេសនាំចេញស្បៀងអាហារជួរមុខពិភពលោក ហើយពីឆ្នាំ ២០១០រហូតដល់បច្ចុប្បន្ននេះ បានក្លាយទៅជាប្រទេសមានចំណូលមធ្យម។ វៀត ណាមបានចូលរួមជាប្រទេសហត្ថលេខី និងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៦ ទៀត ក៏ដូចជាបើកចេញទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយប្រទេសនិងដែគូរចំនួន៦០លើទូទាំងពិភពលោក។ វៀតណាមក៏បានរៀបចំប្រកប ដោយជោគជ័យ នៃឆ្នាំ APEC ២០១៧; មហាសន្និបាតអន្តរសភាពិភពលោកលើក ទី១៣២និងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីអាស៊ានឆ្នាំ២០១៨ ផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាល លើកកម្ពស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ គោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរ ជាតិ ក្នុងការដោះស្រាយជម្លោះអន្តរជាតិ ដោយសន្តិវិធី ក្នុងនោះ មានបញ្ហាសមុទ្រខាងកើត ឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) រួមទាំងបានធានាសន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍។

លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានលើកឡើង នូវឱកាសថ្មី ដើម្បីការអភិវឌ្ឍសេដ្ឋ កិច្ចរបស់ប្រទេសនានាលើទូទាំងពិភពលោក ក្នុងបរិបទដែលមានភាពជឿន លឿនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម៤.០។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញផ្តល់ប្រសាសន៍ថា៖ “គ្មានប្រទេសណាមួយឡើយ សម្បីតែប្រទេសនោះជាប្រទេសមហាអំណាចក៏ដោយ ក៏គ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកបច្ចុប្បន្នឡើយ។  ប្រការនេះតម្រូវឲ្យមានការខិត ខំប្រឹងប្រែង ការរួមដៃរបស់ប្រទេសទាំងអស់លើភពផែនដី។ ខ្ញុំស្នើឲ្យប្រទេសនីមួយៗ  ឲ្យមានការទទួលខុសត្រូវបន្ថែមចំពោះបញ្ហាសកល ហើយបុគ្គលនីមួយៗត្រូវខ្ជាប់ខ្ជួននូវតួនាទីជាពលរដ្ឋសកលលោកទៀតផង។ ក្នុងបរិបទនេះ  តួនាទីរបស់អង្គការសហប្រជាជាតិកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការបង្រួបបង្រួមដើម្បីដោះស្រាយប្រកបដោយជោគជ័យរាល់បញ្ហាសាកល្បងរបស់សកលលោក។ ពោលគឺ ប្រទេសទាំងអស់ ត្រូវលើកកម្ពស់ តួនាទីរបស់អង្គការសហប្រជាជាតិ និងសាមគ្គីគ្នា ខិតខំប្រឹងប្រែង ដើម្បី “ពិភពលោកមួយ សន្តិភាព យុត្តិធម៌និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ