នាយករដ្ឋមន្ត្រីលោក​ Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែង​​ច្បាប់

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់។ នេះជាសម័យប្រជុំស្តីពីច្បាប់លើកទី២ក្នុងខែសីហា និងជាសម័យប្រជុំស្តីពីច្បាប់លើកទី៨របស់រដ្ឋាភិបាលក្នុងឆ្នាំនេះ។

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្លាស់ប្តូររបៀបគិតគូរអំពីការតាក់តែងច្បាប់ និងការផ្សព្វផ្សាយឯកសារច្បាប់ត្រូវច្បាមជាប់ទៅនឹងការពិត ដោយចាប់ផ្តើមពីការពិត យកការពិតជារង្វាស់ ដើម្បីដោះស្រាយ បំពេញបន្ថែម និងសុក្រឹត្យស្ថាប័នបានទាន់ពេលវេលា ។ 

នាយករដ្ឋមន្ត្រីលោក​ Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែង​​ច្បាប់ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការតាក់តែងច្បាប់ នាព្រឹកថ្ងៃទី២៧ ខែសីហា។ រូបថត៖ VGP/Nhat Bac

បើតាមលោកនាយករដ្ឋមន្ត្រី ត្រូវគិតគូរឡើងវិញនូវការងារកសាងច្បាប់ អ្វីដែលត្រូវបានអនុវត្តជាក់ស្តែង មានប្រសិទ្ធភាព ហើយប្រជាជនភាគច្រើនយល់ព្រម គឺត្រូវធ្វើជាច្បាប់។ ឯកសារច្បាប់ត្រូវខ្លី និងសង្ខេប និយាយច្បាស់អំពីបញ្ហា។ ការត្រិះរិះតាក់តែងច្បាប់ ត្រូវតែផ្លាស់ប្តូរតាមទិសដៅនៃការច្បាមជាប់តថភាព និងគោរពតថភាពប្រកបដោយសត្យានុម័ត; អ្វីដែលមិនច្បាស់លាស់ គឺមិនចែងក្នុងច្បាប់;  កិច្ចការពិសេសគឺទុកឲ្យថ្នាក់ក្រោមចេញផ្សាយ ហើយត្រូវធ្វើតាមផែនទីបង្ហាញផ្លូវ បោះជំហានសមស្រប និងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សាអំពីសេចក្តីព្រាង ច្បាប់ស្តីពីការគ្រប់គ្រងនិងការវិនិយោគថវិការដ្ឋនៅក្នុងសហគ្រាស(វិសោធនកម្ម) ; សេចក្តីព្រាងច្បាប់គ្រូបង្រៀន; សេចក្តីព្រាងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល៕

 

ប្រតិកម្មទៅវិញ