នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវការពិតជាក់ស្តែង គោរពការពិត ចាប់ផ្តើមពីស្ថានភាពជាក់ស្តែង យកស្ថានភាពជាក់ស្តែងជាវិធានការកសាងច្បាប់។ ក្នុងរយៈពេលកន្លងមក ក្រសួង ស្ថាប័ននានាបានពិនិត្យយ៉ាងសកម្មនូវឯកសារច្បាប់ បានរកឃើញបញ្ហា ហើយផ្អែកលើមូលដ្ឋាននោះ កសាងនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍។
តាមគម្រោង នៅសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នីតិកាលទី១៥ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភា ដើម្បីពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងច្បាប់ និងបទបញ្ញត្តិចំនួន១៨។ ការងារទាំងនេះមានចំនួនច្រើន ចាំបាច់ត្រូវផ្តោតលើការរៀបចំ ធានាបាននូវកាលវិភាគ ធានាគុណភាព និងស្របតាមដំណើរការអភិវឌ្ឍន៍ផ្លូវច្បាប់។