នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា អញ្ជើញមកដល់ព្រលានយន្តហោះ Haneda (រូបថតៈ chinhphu.vn) |
អញ្ជើញទទួលនាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូវៀតណាមនៅព្រលានយន្តហោះ ពីភាគីជប៉ុន មានវត្តមាន អនុរដ្ឋមន្រ្តីជប៉ុនលោក Norikazu Suzuki ឯកអគ្គរាជ ទូតជប៉ុនប្រចាំនៅវៀតណាមលោក Umeda។ រីឯភាគីវៀតណាមមានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Nguyen Quoc Cuong និងភរិយា រួមទាំងបុគ្គលិកស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមនៅប្រទេស ជប៉ុនផងដែរ។
យោងតាមកម្មវិធីធ្វើការ នាថ្ងៃទី៨ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នឹងអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញចូលបង្គំគាល់ព្រះចៅអធិរាជជប៉ុន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភា; ជួបធ្វើការជាមួយសហភាពសេដ្ឋកិច្ចជប៉ុន; ទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងជួបសំណេះសំណាលជាមួយ សហគមន៍ជនវៀតណាមនៅ តូក្យូផងដែរ៕