នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាកសិករនៅខេត្ត Nam Dinh

Chia sẻ
(VOVWORLD) -នាថ្ងៃទី២១ខែកុម្ភៈ (ពោលគឺថ្ងៃទី៦នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធ ស័ក ២០១៨)ជាថ្ងៃធ្វើការដំបូង បន្ទាប់ពីរដូវកាលសម្រាកបុណ្យចូលឆ្នាំថ្មី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្ម លើកទឹក ចិត្តប្រជាកសិករនិងបំផុសចលនាបុណ្យតេតដាំដើមឈើនៅស្រុក Hai Hau ខេត្ត Nam Dinh។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាកសិករនៅខេត្ត Nam Dinh - ảnh 1 នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងជំនួបជាមួួយថ្នាក់ដឹកនាំស្រុក Hai Hau 

ក្នុងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត Nam Dinh និងស្រុក Hai Hau នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ខេត្ត Nam Dinh នឹង ខិតខំប្រឹងប្រែង ដល់ឆ្នាំ២០១៩សម្រេចបានគោល ដៅស្រុក១០០%ជាស្រុកជនបទថ្មី ព្រមទាំងបំផុសចលនាកសាងស្រុក Hai Hau ឲ្យក្លាយទៅជាស្រុកជនបទគំរូរបស់វៀតណាម។

        រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានសំណូមពរឲ្យបន្តបំផុសចលនា ប្រទេស ជាតិទាំងមូល រួមដៃកសាងជនបទថ្មី ពីមជ្ឈឹមទៅដល់តំបន់ដោយរូបភាពសម្បូរបែប និងសមស្រប់នឹងលក្ខណៈជាក់ស្តែង។

        ក្នុងថ្ងៃដដែល នៅទីរួមស្រុក Yen Dinh ស្រុក Hai Hau នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបំផុសចលនាបុណ្យតេតដាំដើមឈើរំលឹកគុណលោក ប្រធានហូជីមិញជារៀងរហូត ក្នុងឱកាសដើមនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨៕

ប្រតិកម្មទៅវិញ