|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអតីតសមភាគីអូស្ត្រាលី លោក Kevin Rudd (រូបថត៖VGP/Quang Hiếu ) |
(VOVworld)-ថ្លែងមតិក្នុងការជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអូស្រ្តលី លោក
Kevin Rudd នារសៀលថ្ងៃទី២៤មិនថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមាន បំណងជម្រុញ
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូស្ត្រាលី សំដៅបង្កើនមិត្ត ភាពដោយឥត
ឈប់ឈររវាងប្រទេសទាំងពីរ។ លោកNguyen Xuan Phuc ឲ្យដឹងថា ទំនាក់ទំនងសហ
ប្រតិបត្តិការវាងប្រទេសទាំងពីរកំពុងទទួលបានផ្លែផ្កាគួរឲ្យគត់ សម្គាល់ ហើយតម្លៃ
ប្រាក់ពាណិជ្ជកម្មទេ្វភាគីកើនជាមធ្យម១០ក្នុងមួយឆ្នាំ។ នាយក រដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបំណង សហប្រតិបត្តិការលើ
គ្រប់វិស័យជាមួយអូស្ត្រាលីផងដែរ។
រីឯខ្លួនវិញ អតីតរដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានអះអាងថា នឹងបន្ត យក
ចិត្តទុកដាក់និងគាំទ្រការជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ អូស្ត្រាលី។
ប្រទេសទាំងពីរគប្បីនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែ ស៊ីជម្រៅ រួមចំណែក
ពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់ តែល្អប្រសើនាពេលខាង
មុខ៕