នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន LG

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី១៦សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីសម្របសម្រួលគោលនយោបាយនៃខុទ្ធ​កាល័យនាយករដ្ឋមន្ត្រូកូរ៉េខាងត្បូង លោក Yoon Dae Hee 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន LG - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន LG លោក Yoon Dae Hee

(VOVworld)-នារសៀលថ្ងៃទី១៦សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
 Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីសម្របសម្រួលគោល
នយោបាយនៃខុទ្ធ​កាល័យនាយករដ្ឋមន្ត្រូកូរ៉េខាងត្បូង លោក Yoon Dae Hee ដែល
កំពុងបំពេញទស្សនកិច្ចនៅ វៀតណាមក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់របស់សម្ព័ន្ធ
ក្រុមហ៊ុន LG។នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម
វាយតម្លៃខ្ពស់ចំពោះកម្មវិធីចែករំលែកចំណេះដឹង ដោយកូរ៉េខាងត្បូងជួយឧបត្ថម្ភ
 ដោយមានខ្លឹមសារសម្បូរបែប ជាក់ស្តែងនិងចាំបាច់សម្រាប់ វៀតណាម។​នាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត ណាមនឹង
បង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមបរទេសក្នុងនោះមានកូរ៉េខាងត្បូង
មកធ្វើការវិនិយោគនិងបើកទូលាយអាជីវកម្មនៅវៀតណាម ក៏ដូចជាបង្កលក្ខណៈ
ងាយ ស្រួលដើម្បីកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េបន្តការអភិវឌ្ឍន៍ប្រកប
ដោយប្រសិទ្ធិភាព នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ