នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ VGP) |
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះ គឺ ជាសកម្មភាពជាក់ស្តែង រួមចំណែកជាមួយបក្សទាំងមូលប្រជាជនទាំង មូលនិងកងទ័ពទាំងមូល ព្យាយាមប្រឡងប្រណាំងនិងប្តេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅទន្ទឹមគ្នា ពោលគឺ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ផង ។
“អង្គភាពយោធាបានលើកកម្ពស់សកម្មភាពប្រជាចលនា ដោយអនុ វត្តសកម្មភាព នេះយ៉ាងមានប្រសិទ្ធភាព កសាងអង្គភាពប្រជាចលនាល្អ និងកងទ័ពចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងជនបទថ្មី។ ជាពិសេស គឺកងទ័ពរួមដៃដើម្បីប្រជាជនក្រីក្រ ដោយមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។ តាមរយៈចលនាប្រឡងប្រណាំងនេះ បានរួមចំណែកលើកទឹកចិត្តកម្មាភិបាល យុទ្ធជន និងអង្គភាពដែលកំពុងបំពេញភារកិច្ច ការពារព្រំដែន កោះសមុទ្រ ជាពិសេសគឺ កម្លាំងការពារសមុទ្រ ដែលកំពុងស្វិតស្វាញ ដើម្បីការពារឯករាជ្យអធិបតេយ្យភាព ឯកភាព បូរណភាពទឹកដីនិងកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៕