នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ជំរុញការបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៤ខែមីនា នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន និងអ្នកពិ គ្រោះយោបល់អន្តរជាតិ ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍ (NIC)។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ជំរុញការបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ  (រូបថតៈ Chinhphu.vn)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ មជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍ជាផ្នែកមួយនៃយុទ្ធសាស្ត្រអនុវត្តន៍បដិវត្តន៍ឧស្សាហកម្ម ៤.០នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវបង្កើតមជ្ឈមណ្ឌលផងដែរ។ នេះជាមជ្ឈមណ្ឌលស្រាវជ្រាវ អនុវត្តន៍បច្ចេកវិទ្យាច្នៃប្រឌិតនិង នវានុវត្តន៍នៅវៀតណាម។ មជ្ឈមណ្ឌលនេះមានលក្ខណៈពិសេសគឺ បានអនុវត្តន៍យ៉ាងម៉ត់ចត់រាល់បទពិសោធន៍អន្តរជាតិ ហើយការគ្រប់គ្រងនិងការឃ្លាំមើលអាចជាឯក  ជនឬបរទេសក៏បានដែរ។

រួមជាមួយនឹងការធ្វើសង្គមវូបនីយកម្មដើម្បីអនុវត្តន៍នូវមជ្ឈមណ្ឌលនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា រដ្ឋត្រូវដើរតួនាទីនិងមានទីតាំងល្អ រួមទាំងមាន គោលនយោ បាយល្អសម្រាប់ទាក់ទាញធនធានមនុស្សមកបម្រើការងារក្នុងមជ្ឈ មណ្ឌលនេះ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលក៏ត្រូវតភ្ជាប់ជាមួយធនធានមនុស្សជាជន វៀតណាមនៅទូទាំងពិភពលោក តភ្ជាប់ជាមួយសហគ្រាសនានាផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា នេះនឹងក្លាយទៅជាកន្លែងចាប់ផ្តើមអាជីវកម្មរបស់គ្រប់សមាសភាពសង្គម ដើម្បីការអភិវឌ្ឍរបស់ប្រទេសវៀត ណាម៕

ប្រតិកម្មទៅវិញ