នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនិងព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៧ខែឧសភា ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយលោក Timothy Geithner ប្រធានមូលនិធិ Warburg Pincus និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះមូលនិធិ Warburg Pincus ដែលបានធ្វើការវិនិយោគទៅលើគម្រោងការជាច្រើននៅវៀត ណាម។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនិងព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានមូលនិធិ Warburg Pincus លោក Timothy Geithner

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមមានបំណង បន្តជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ ទន្ទឹមជាមួយគ្នានោះ វៀតណាមតែងតែ ខ្នះខ្នែងដើម្បីកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក ធ្វើការវិនិយោគនៅវៀតណាមផងដែរ។

ចំណែកលោក Timothy Geithner បានឲ្យដឹងថា រហូតមកដល់ពេលនេះ មូលនិធិមានគម្រោងចំនួន៥ ដែលកំពុងវិនិយោគនៅវៀតណាម ក្នុងនោះ រួមមានគម្រោងចំនួនពីរផ្តោតលើវិស័យហិរញ្ញវត្ថុ។ លោកក៏មានបំណងថា វៀតណាមនឹងបន្ត ខិតខំក្នុងការធ្វើកំណែទម្រង់ ធ្វើសមាហរណកម្ម ព្រមទាំងសង្ឃឹមថា រដ្ឋាភិបាលវៀតណាម នឹងបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនបរទេសធ្វើការវិនិយោគនៅបណ្តាវិស័យ ដូចជា ហិរញ្ញវត្ថុ ធនាគារ និងការទូទាត់អេឡិចត្រូនិកជាដើម។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនិងព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូស៊ុយអែត

នារសៀលថ្ងៃដដែល ក្នុងពិធីទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree នោះ នាយករដ្ឋមន្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណង ចង់ឲ្យព្រះរាជាណាចក្រនិងរាជ្យរដ្ឋាភិបាលស៊ុយ អែត ជំរុញការចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀត ណាម - EU (EVFTA) ដើម្បីបង្កើតឡើងចំណុចលោតផ្លោះ ក្នុងទំនាក់ទំនងពាណិជ្ជ កម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ស៊ុយអែតជាដៃគូសំខាន់និងគួរឲ្យទុកចិត្តរបស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU)។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្ឃឹមនិង ជឿជាក់ថា សហគ្រាសស៊ុយអែតដែលអមព្រះរាជ្យដំណើរព្រះអង្គម្ចាស់ក្សត្រនៅវៀត ណាមលើកនេះ នឹងមានឱកាសតភ្ជាប់ជាមួយដៃគូសមស្របនៅវៀតណាម ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree បានអរព្រះគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ព្រមទាំង បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀត ណាមរបស់ព្រះនាង ដែលបានប្រព្រឹត្តទៅចំឱកាសខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រះនាងមានព្រះបន្ទូលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានផ្លែផ្កាមិនត្រឹមតែនៅក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។ យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ សហគ្រាសស៊ុយអ៊ែត មានបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម៕

ប្រតិកម្មទៅវិញ