នាយករដ្ឋមន្ត្រីបានមកជូនពរបុណ្យតេតនៅខេត្ត Binh Thuan

Theo VOV -
Chia sẻ
VOV-ក្នុងឱកាសនិទាឃៈរដូវថ្មីឆ្នាំម្សាញ់សំរិទ២០១៣
នាព្រឹកថ្ងៃទី១៨កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានជួបធ្វើការនិងជូនពរបុណ្យ​តេត​
បក្សភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Binh Thuan។

នាយករដ្ឋមន្ត្រីបានមកជូនពរបុណ្យតេតនៅខេត្ត Binh Thuan - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកសាកសួរសុខទុក្ខជូនពរបុណ្យតេតកម្មាភិបាល យុទ្ធជនកងពលលេខ៦៨១កងទ័ពជើងទឹកនៅឃុំ Tien Thanh ទីក្រុង Phan Thiet។


        VOV-ក្នុងឱកាសនិទាឃៈរដូវថ្មីឆ្នាំម្សាញ់សំរិទ២០១៣ នាព្រឹកថ្ងៃទី១៨កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបធ្វើការនិងជូនពរ
បុណ្យ​តេត​បក្សភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Binh Thuan។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានមកសាកសួរសុខទុក្ខជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជន
​កងពល​លេខ៦៨១កងទ័ពជើងទឹកនៅឃុំ Tien Thanh ទីក្រុង Phan Thiet។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរបណ្ដាអង្គភាពត្រូវបន្តធ្វើល្អ
ការងារហ្វឹកហាត់​លើក​កំពស់ស្មារតីប្រុងប្រយ័ត្នត្រៀមជាស្រេចប្រយុទ្ធខ្ពស់។
ក៏នាព្រឹកថ្ងៃទី១៨​កុម្ភៈ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកពិនិត្យសំណង់
ធារាសាស្ត្រទន្លេ​ Quao និងមកអូធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
នៅសារៈមន្ទីរ​ហូជីមិញជាដើម។ នារសៀលថ្ងៃទី១៨កុម្ភៈថ្លែងមតិនៅពិធីធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹក ខេត្តត្រូវយកចិត្តទុកដាក់ជាពិសេសថែទាំអភិវឌ្ឍន៍កសិកម្មផ្សាភ្ជាប់នឹងការ
កសាងជនបទថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាខេត្ត Binh Thuan ត្រូវយកចិត្តទុកដាក់ទាក់ទាញវិនិយោគពិសេសគឺទាក់ទាញបណ្ដាប្រភពកំលាំង
ទៅក្នុងការកសាងហេដ្ឋានរចនាសម្ព័ន្ធគមនាគមដឹកជញ្ជូនធារាសាស្ត្រអគ្គិសនី
ទឹកស្អាតជាដើម៕

ប្រតិកម្មទៅវិញ