(VOV)_នាព្រឹកថ្ងៃទី ១៦ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល បុគ្គលិក យុទ្ធជននៃ
អគ្គក្រុមហ៊ុន Tan Cang Sai Gon ចំណុះផ្នែកទ័ពជើងទឹកវៀតណាម។ ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ អង្គភាពត្រូវខំប្រឹងប្រែងឈានទៅមុខ
ក្នុងវិស័យធ្វើអាជីវកម្មកំពង់ផែ និងសេវាកម្ម Logistic វិនិយោគ តាមជំរៅ ដើម្បីកាត់
បន្ថយចំណាយដឹកជញ្ជូនទំនិញ សំដៅរួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ចប្រទេស
ជាតិ…ជាដើម។
|
អគ្គក្រុមហ៊ុន Tan Cang Sai Gon(internet) |
ឧត្តមនាវីត្រី Nguyen Dang Nghiem អគ្គនាយក អគ្គក្រុមហ៊ុន Tan Cang Sai Gon
បាន អោយដឹងថា÷ អនុវត្តភារកិច្ចធ្វើអាជីវកម្មសេវាកម្មកំពង់ផែរសមុទ្រ ក្នុងរយះ
ពេល ២៤ឆ្នាំកន្លងទៅ អគ្គក្រុមហ៊ុន បានទទួលនាវាសេដ្ឋកិច្ច ចំនួន ៣២ពាន់លើក
ជាមួយបរិមាណ ប្រហែល ៣០០ លានតោន និងល្បឿនកំណើន គឺ ២៥%ជាប្រចាំ
ឆ្នាំ។ នាបច្ចប្បន្ន កំពង់ផែរ Tan Cang – Cat Lai ត្រូវបានចូលលំដាប់ថ្នាក់ទី ៤៣ ក្នុង
បញ្ជីរាយនាមបណ្ដាកំពង់ផែរ Container មានទិន្នផលច្រើនបំផុតលើពិភពលោក៕