នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ថៃ៖ការបោះឆ្នោតគឺជាវិធានការតែមួយគត់ដើម្បីដោះស្រាយវិបត្តិ

Chia sẻ
(VOVworld) – ឆ្លើយសម្ភាសនៃអ្នកយកព័រត៌មានបរទេស
នាយករដ្ឋមន្ត្រីបណ្តោះ អាសន្នថ្មីរបស់ថៃ លោក Niwattumrong
 Boonsongpaisan បានប្រកាសថា៖ រដ្ឋាភិបាលបណ្ដោះអាសន្ននឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីការបោះឆ្នោត
សកលនឹងត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ថៃ៖ការបោះឆ្នោតគឺជាវិធានការតែមួយគត់ដើម្បីដោះស្រាយវិបត្តិ - ảnh 1
ការបោះឆ្នោតគឺជាវិធានការតែមួយគត់ដើម្បីដោះស្រាយវិបត្តិ (Image: Vietnam+)

(VOVworld) – ឆ្លើយសម្ភាសនៃអ្នកយកព័រត៌មានបរទេស នាយករដ្ឋមន្ត្រីបណ្តោះ
អាសន្នថ្មីរបស់ថៃ លោក Niwattumrong Boonsongpaisan បានប្រកាសថា៖ រដ្ឋាភិបាល
បណ្ដោះអាសន្ននឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីការបោះឆ្នោត
សកលនឹងត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ។ លោក Niwattumrong ក៏បានឲ្យដឹងថែមទៀតថា៖ រដ្ឋាភិបាលនឹងបើកចេញឱកាសសន្ទនា​សំរាប់បាតុករ
ប៉ុន្តែ ការសន្ទនានេះត្រូវនាំមកនូវលទ្ធផលជាក់ស្តែង។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី
Niwattumrong បាន​ចាត់ទុកថា៖ សង្គ្រាមស៊ីវិលមិនអាច កើតមានឡើងនៅប្រទេស
នេះទេដោយសារ រដ្ឋាភិបាលកំពុងគ្រប់គ្រងប្រទេសបានល្អ ក្នុងកាលៈទេសៈ
បណ្ដាការធ្វើបាតុកម្មនៃភាគីប្រឆាំងប្រព្រឹត្តទៅជាបន្តបន្ទាប់។ ភាគីទាក់ទិននៅ
ថៃត្រូវស្វែងរកវិធានការដោះស្រាយវិបត្តិដោយសមស្របនឹងរដ្ឋធម្មនុញ្ញច្បាប់ក៏
ដូចជាដំណើរការប្រជាធិបតេយ្យ។ លោក Niwattumrong Boonsongpaisan ត្រូវបាន គណៈរដ្ឋមន្ត្រីថៃជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នាថ្ងៃទី ៧ ឧសភា
កន្លងទៅ បន្ទាប់ពី តុលាការដ្ឋធម្មនុញ្ញនៃប្រទេសនេះបានចេញសាលក្រមទម្លាក់
ដំណែង លោកស្រី Yingluck Shinawatra ដោយការចោទប្រកាន់រំលោភលើសិទ្ធិ​អំណាចនិងរដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ