|
រូបថតៈ អ៊ីនធើណែត
|
(VOVworld)-នាថ្ងៃទី១តុលា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif បានស្នើគោល
គំនិតសន្តិភាព៤“ខ” ជាមួយឥណ្ឌា ក្នុងនោះមានទាំងការគ្មានយោ ធានៅតំបន់មាន
ជំលោះ Kashmir។ ថ្លែងមតិនៅមហាសន្និបាតអ.ស.ប ប្រចាំ ទីក្រុងញូវយ៉ករបស់
អាមេរិកនាថ្ងៃទី៣០កញ្ញា នាយករដ្ឋមន្ត្រី Sharif បាន ចាត់ទុកថា ប៉ាគីស្ថាននិង
ឥណ្ឌាគប្បីអនុវត្តជាផ្លូវការនិងគោរពកិច្ចព្រមព្រៀង ឆ្នាំ២០០៣ ស្តីពីបទឈប់បាញ់
ទាំងស្រុងនៅតាម ខ្សែបន្ទាត់ត្រួតត្រា (LOC) នៅកាស្មៀរ ព្រមទាំងអនុវត្តតំបន់
គ្មានយោធានៅកាស្មៀរនិងដកទ័ពដោយឥត លក្ខ័ណ្ឌចេញពីតំបន់ Siachen Glacier
ទៀតផង។លោក Sharif បានសង្កត់ធ្ងន់ថា តំបន់ អាស៊ីខាងត្បូង ត្រូវការស្ថិរភាពអំពី
យុទ្ធសាស្ត្រតាមនោះ ភាគីទាំងពីរត្រូវមាន ការសន្ទនាត្រឹមត្រូវ ដើម្បីសម្រេចបាន
តុល្យភាពជាធម្មតា និងស្វែងរកដំណោះ ស្រាយសម្រាប់ជំលោះ។ ប្រតិកម្មចំពោះ
សំណើររបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif ឥណ្ឌាបានហៅប៉ាគីស្ថានចំៗថា “ជាប្រទេសគាំពាភេរវកម្ម” ៕