នាយករដ្ឋមន្ត្រីថៃបានប្រកាសរំសាយរដ្ឋសភា

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី៩ធ្នូ នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ថៃ​លោកស្រី Yingluk Shinawatra បានប្រកាសលើទូរទស្សន៍ជាតិអំពីការដែល​លោក​ស្រីបានសំរេចចិត្តដាក់ជូនព្រះមហាក្សត្រថៃលាយព្រះហត្ថលើពង្រាងព្រះ​រាជក្រិត្យរំសាយរដ្ឋសភានៃប្រទេសនេះ។
នាយករដ្ឋមន្ត្រីថៃបានប្រកាសរំសាយរដ្ឋសភា - ảnh 1
នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រី Yingluk Shinawatra (AP)

        Vovworld-នាព្រឹកថ្ងៃទី៩ធ្នូ នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ថៃ​
លោកស្រី Yingluk Shinawatra បានប្រកាសលើទូរទស្សន៍ជាតិអំពីការដែល​លោក​ស្រីបានសំរេចចិត្តដាក់ជូនព្រះមហាក្សត្រថៃលាយព្រះហត្ថលើពង្រាងព្រះ​រាជ
ក្រិត្យរំសាយរដ្ឋសភានៃប្រទេសនេះ។ ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រ Yingluk
Shinawatra បានឲ្យដឹងថា លោកស្រីនិងស្ថាប័នមានសមត្ថកិច្ចនឹងពិនិត្យកំណត់​ទិវា​បោះឆ្នោតសកលថ្មីនៅដំណាក់កាលយ៉ាងឆាប់បំផុត។ ក្នុងរយៈពេលបច្ចុប្បន្ន​
នាយករដ្ឋមន្ត្រី Yingluk Shinawatra និងគណៈរដ្ឋមន្ត្រីថៃនៅតែទទួលភារកិច្ចជា​បណ្ដោះអាសន្នដើម្បីគ្រប់គ្រងប្រទេសជាតិដល់ពេលមានរដ្ឋាភិបាលថ្មី។

        ក្នុងពេលនោះ ថ្នាក់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលបានប្រកាសថា នៅតែ​ដំណើរការបាតុកម្មនៅដំបន់វិមាននាយករដ្ឋមន្ត្រី ពីព្រោះគេចាត់ទុកថា ទោះបីជា​
នាយករដ្ឋមន្ត្រី Yingluk Shinawatra បានសំរេចចិត្តរំសាយរដ្ឋសភាក្តី ប៉ុន្តែ​រដ្ឋាភិបាល​បណ្ដោះអាសន្ននៅតែមានសមត្ថភាព។​ថ្នាក់ដឹកនាំបាតុកម្មបានឲ្យដឹងថា គេ​ត្រៀម
ខ្លួនជាស្រេចបង្កើតរដ្ឋសភាប្រជាជន៕

ប្រតិកម្មទៅវិញ