នាយករដ្ឋមន្ត្រីជប៉ុនផ្ញើគ្រឿងសំណែនទៅវិហារ Yasukuni

Chia sẻ
(VOVworld) – នាថ្ងៃទី ២១ មេសា ទីភ្នាក់ងារសារព័ត៌មាន
ជប៉ុន Kyodo បានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ
លោក Shinzo Abe បានផ្ញើគ្រឿងសំណែនទៅវិហារ Yasukuni។ 
នាយករដ្ឋមន្ត្រីជប៉ុនផ្ញើគ្រឿងសំណែនទៅវិហារ  Yasukuni  - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនផ្ញើគ្រឿងសំណែនទៅវិហារ Yasukuni (VNA)

(VOVworld) – នាថ្ងៃទី ២១ មេសា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Shinzo Abe បានផ្ញើគ្រឿងសំណែនទៅវិហារ Yasukuni។ កាយវិការនេះត្រូវបានចាត់ទុកនឹងប្រឈមមុខនឹងការប្រ​ឆាំងជំទាស់យ៉ាងខ្លាំងពីប្រទេសជិតខាងនានា។​ វិហារ  Yasukuni គឺជាទីកន្លែងធ្វើសក្ការបូជាប្រជាពlរដ្ឋជប៉ុនចំនួន ២ លាន ៥០ ម៉ឺននាក់ដែលត្រូវស្លាប់ក្នុងសង្គ្រាមលោកទី ២ ក្នុងនោះ មានអ្នកទោសសង្គ្រាមថ្នាក់ A។​ កូរ៉េខាងត្បូងនិង ប្រទេសជិតខាងដទៃទៀតរបស់ជប៉ុនចាត់ទុកវិហារនេះគឺជានិមត្តិរូបនៃលទ្ធិយោធានិយមរបស់ជប៉ុននាសតវត្សទី ២០ ហើយដំណើរទស្សនារបស់បណ្ដាសមាជិកសភាដឹកនាំជប៉ុននៅវិហារពោលខាងលើគឺជាទង្វើ «អួតអឿ» ប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ