នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិតសាកសួរសុខទូក្ខអំពីស្ថានភាពទឹកជំនន់នៅវៀតណាម

Chia sẻ

(VOVWORLD) - ទទួលបានព័ត៌មានថា គ្រោះមហន្តរាយធម្មជាតិបណ្តាលភ្លៀងទឹកជំនន់ រអិលបាក់ដីតាមខេត្តមួយចំនួននៅភាគខាងជើងវៀតណាម បានធ្វើឱ្យមនុស្សជាច្រើនបានស្លាប់និងរងរបួសហើយទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញ។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានផ្ញើសារលិខិតសាកសួរសុខទុក្ខដល់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន ក៏បានអញ្ជើញផ្ញើសារលិខិតសាកសួរសុខទុក្ខជូនចំពោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Miinh ផងដែរ៕

ប្រតិកម្មទៅវិញ