នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែនផ្ញើសារអរគុណនាយករដ្ឋមន្ត្រីវៀតណាមដែលបារម្ភពីគ្រោះធម្មជាតិនៅកម្ពុជា

Chia sẻ
(VOVWORLD) - សម្ដេចហ៊ុនសែនបានសម្ដែងសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាលវៀតណាមដែលបង្កមកពីព្យុះនាពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែនផ្ញើសារអរគុណនាយករដ្ឋមន្ត្រីវៀតណាមដែលបារម្ភពីគ្រោះធម្មជាតិនៅកម្ពុជា - ảnh 1 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ដែលបានបង្ហាញក្ដីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងខណៈដែលមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ដោយសារទឹកជំនន់ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់នៅកម្ពុជា។ ក្នុងឱកាសនេះ សម្ដេចហ៊ុនសែនបានសម្ដែងសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាលដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះនាពេលថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ