នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។ (រូបថត៖Trung Dung/TTXVN) |
ក្រោមប្រធានបទ "ការអភិវឌ្ឍន៍សហគមន៍ ពង្រីកពាណិជ្ជកម្មនិងការអប់រំ" កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរកាណាដា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ទីភ្នាក់ងារសារព័ត៌មានមួយចំនួន និងមិត្តកាណាដាជាច្រើនផងដែរ។
ថ្លែងមតិនៅក្នុងកម្មវិធីនេះ រដ្ឋមន្ត្រីកាណាដាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញ សហគ្រាសខ្នាតតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ច លោកស្រី Mary Ng បានអះអាងថា ឆ្នាំ២០២២ គឺជាឆ្នាំខ្លា ដែលជាសត្វនិមិត្តសញ្ញាសម្រាប់កម្លាំង ភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង និងសប្បុរសធម៌។ ដែលជាគុណសម្បត្តិដ៏សំខាន់ សម្រាប់សហគមន៍ជនវៀតណាមនៅកាណាដាផងដែរ។ លោកស្រី Mary Ng បានសម្តែងការជឿជាក់ថា គណៈកម្មការសេដ្ឋកិច្ចចម្រុះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជនដ៏រឹងមាំដែលមានស្រាប់រវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើន របស់កាណាដាជាមួយវៀតណាមផងដែរ។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានផ្ញើសារជូនពរដល់សហគមន៍ជនវៀតណាមនៅកាណាដា។ ក្នុងសារជូនពរនេះ លោក នាយករដ្ឋមន្ត្រី Trudeau បានសង្កត់ធ្ងន់ថា “នេះជាពេលវេលាដើម្បីកោតសម្គាល់ការចាប់ផ្តើមថ្មី និងឆ្លុះបញ្ចាំងពីអតីតកាល។ នេះក៏ជាពេលវេលាដើម្បីទទួលស្វាគមន៍និទាឃរដូវមកដល់ និងថ្លែងអំណរគុណចំពោះអ្វីៗដែលបង្រួបបង្រួមយើងទាំអអស់គ្នា។ នៅកាណាដា បុណ្យតេតក៏ជាឱកាសមួយដើម្បីទទួលស្គាល់ការរួមចំណែកដែលមិនអាចកាត់ថ្លៃបាន របស់សហគមន៍ជនវៀតណាមនៅកាណាដាផងដែរ៕