នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធគម្រោងដឹកជញ្ជូនសំខាន់ៗចំនួន ៤ នៃវិស័យគមនាគមន៍ដឹកជញ្ជូន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ធ្នូ នៅចំណុចស្ពានទីក្រុង Dien Bien Phu (ខេត្ត Dien Bien) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងចំនួន ៤៖ គម្រោងវិនិយោគ និងបើកទូលាយការសាងសង់ព្រលានយន្តហោះ Dien Bien  គម្រោងព្រលានយន្តហោះ Dien Bien, គម្រោងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Noi Bai - Lao Cai, គម្រោងផ្លូវល្បឿនលឿន My Thuan - Can Tho, គម្រោងស្ពាន My Thuan ២។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធគម្រោងដឹកជញ្ជូនសំខាន់ៗចំនួន ៤ នៃវិស័យគមនាគមន៍ដឹកជញ្ជូន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ baochinhphu.vn)

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលថា ដល់ឆ្នាំ ២០៣០ ប្រទេសទាំងមូលនឹងមានផ្លូវល្បឿនលឿនប្រមាណ ៥.០០០ គីឡូម៉ែត្រ។ នាពេលថ្មីៗនេះ បក្សនិងរដ្ឋបានយកចិត្តទុកដាក់និងចំណាយធនធានដ៏ច្រើនតាមទម្រង់នៃការវិនិយោនិងគោលនយោបាយសមស្របដើម្បីប្រមូលផ្តុំសង្គមភាវូបនីយកម្មសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាមូលដ្ឋាននានាត្រូវខ្លួនទីពឹងខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព   ដោយស្មារតី “ផលប្រយោជន៍រួម ហានិភ័យចែករំលែក” កាត់បន្ថយនីតិវិធីរដ្ឋបាល។

មុននេះផងដែរ នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញអុជធូបនៅវិហារគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu; អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី A១៕

ប្រតិកម្មទៅវិញ