នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅសាកសួរសុខទុក្ខ និងជូនអំណោយ ដល់កម្មករពលករនៅខេត្ត Hai Duong

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមករា ក្នុងកម្មវិធីការងារនៅខេត្ត Hai Duong នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ លើកទឹកចិត្តដល់កម្មាភិបាល កម្មករ និងពលករក្នុងខេត្ត។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅសាកសួរសុខទុក្ខ និងជូនអំណោយ ដល់កម្មករពលករនៅខេត្ត Hai Duong - ảnh 1លោកនាយករដ្ឋមន្រ្តីប្រគល់អំណោយជូនបងប្អូនកម្មករ។ (រូបថត៖ VOV)
លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់បងប្អូនកម្មករ ពលករនៅសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Hai Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែក ថា ក្នុងឆ្នាំមុន វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព សម្រេចបានអត្រាកំណើនខ្ពស់ និងលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងសមិទ្ធផលរួមនោះ មាន ការរួមចំណែកដ៏ធំធេងពីជួរកម្មករពលករទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកមនុស្ស ជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; មិនលះបង់ វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហព័ន្ធពលកម្មវៀតណាម រួម ជាមួយនឹងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពអាជីវកម្ម យកចិត្តទុកដាក់លើការ កសាងលំនៅឋានជូនកម្មករបន្ថែមទៀត ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្នែក សុខាភិបាល អប់រំ  ការកម្សាន្តសម្រាប់តំបន់លំនៅដ្ឋានរបស់កម្មករ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់ថែទាំប្រជាពល រដ្ឋក្នុងឱកាសបុណ្យតេតប្រពៃណី ធានាថាគ្មានអ្នកណាម្នាក់គ្មានបុណ្យតេត គ្មានអ្នក ណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ