នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Sinyavskiy Vadim Ivanovich រដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃសាធារណរដ្ឋបេឡារុស្ស (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ វៀតណាម និងបេឡារុស្ស បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជំរុញអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកការវិនិយោគធុរកិច្ចក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះអាសន្ន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏សង្ឃឹមថា រដ្ឋាភិបាលបេឡារុស្សនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅបេឡារុស្ស។

ចំណែកលោក Sinyavskiy Vadim Ivanovich រដ្ឋមន្ត្រីក្រសួងគ្រាអាសន្ននៃប្រទេសបេឡារុស បានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោករដ្ឋមន្ត្រីបានអះអាងថា បេឡារុស្សនឹងខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងគ្រាអាសន្ននៃប្រទេសបេឡារុស្ស និងក្រសួងនគរបាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ