លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការកិច្ចពិភាក្សា IPEF (រូបថត៖ TTXVN) |
ពិធីនេះមានការចូលរួមពីនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fusimo នាយករដ្ឋមន្ត្រីឥណ្ឌា នូវែលសេឡង់ ថៃ សិង្ហបុរី និងវៀតណាម; ប្រធានាធិបតីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំបានឯកភាពក្នុងការចាប់ផ្តើមដំណើរការកិច្ចពិភាក្សាអំពី IPEF ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីអញ្ជើញប្រទេសដែលមានចំណាប់អារម្មណ៍នៅក្នុងតំបន់ឱ្យចូលរួម ដោយសង្ឃឹមថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះនឹងជួយសេដ្ឋកិច្ចឱ្យពង្រឹងភាពធន់ ជាពិសេសនៅក្នុងដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាត សំដៅរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងសន្តិភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ ថ្លែងមតិក្នុងពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពី IPEF នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការកែសម្រួលគំរូកំណើន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរការពិភាក្សាអំពី IPEF ចាំបាច់ត្រូវមានគោលបំណងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។ យ៉ាងណាមិញ វៀតណាមនឹងរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីបន្តពិភាក្សា និងបញ្ជាក់ខ្លឹមសារនៃសសរស្តម្ភកិច្ចសហប្រតិបត្តិការ នាំមកនូវរបៀបវារៈសេដ្ឋកិច្ចវិជ្ជមាន ប្រសិទ្ធភាពសម្រាប់តំបន់ និងសម្រាប់ប្រទេសនីមួយៗ; ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក៕