នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី ៣០ នៃការបង្កើត ខេត្ត Quang Ngai ឡើងវិញ

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ២ ខែកក្កដា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Quang Ngai (១ កក្កដា ១៩៨៩-១កក្កដា ២០១៩) និងទទួលគ្រឿងឥស្សរិយយសថ្នាក់ទី១។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី ៣០ នៃការបង្កើត ខេត្ត Quang Ngai ឡើងវិញ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 

អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមានទីតាំងនិងលក្ខខណ្ឌធម្មជាតិអំណោយផល អាស្រ័យហេតុនេះ ខេត្ត Quang Ngai អាចក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មរបស់ភាគកណ្តាលនិងទូទាំងប្រទេសវៀតណាមតែម្តង។ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “រួមជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានស្រាវជ្រាវពីទីផ្សារ និងផ្តោតលើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្មធុនធ្ងន់និងធុនស្រាល រួមទាំងឧបត្ថម្ភឧបត្ថម្ភធននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Dung Quat។ ប្រការចាំបាច់ គឺត្រូវផ្ដោតអាទិភាពសម្រាប់ការទាក់ទាញសហគ្រាសឈានមុខ។ ពោលគឺអភិវឌ្ឍឧស្សាហកម្ម ជឿនលឿន ត្រូវផ្អែកលើគ្រឹះស្ថាននៃការច្នៃប្រឌិត បច្ចេកវិជ្ជាថ្មីៗនិងការផ្សំគ្នារវាងអាជីវកម្មក្នុងស្រុកនិងសហគ្រាស FDI ក្នុងការបង្កើតនិងកំណត់ទីតាំងខ្សែសង្វាក់តម្លៃក្នុងតំបន់និងអន្តរជាតិ។ ជាពិសេស ជំរុញការបំផុសគំនិតនិងការភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរវាងបណ្ដាតំបន”។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្ត Quang Ngai បានអនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនដែលក្នុងនោះត្រូវអនុវត្តន៍យុទ្ធសាស្រ្តចំនួន ៣ រួមមានការអភិ វឌ្ឍវិស័យឧស្សាហកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំណង់និងការបង្កើនគុណភាពធនធានមនុស្សជាដើម៕

ប្រតិកម្មទៅវិញ