នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង អគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Gladys BerejiKlian
|
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យរដ្ឋ New South Wales បន្តដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ- បច្ចេកវិទ្យានិងទេសចរណ៍ជាដើម។ តាមរយៈនោះរួមចំណែកនាំទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ឲ្យកាន់តែស៊ីជម្រៅ និង ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។
លោកស្រី Gladys BerejiKlian បានសំដែងការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងរដ្ឋ New South Wales និង ការ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក៏បានធ្វើឲ្យភាគី ទាំងពីរមានកាលានុវត្តភាពច្រើនដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការលើក្រប់វិស័យផងដែរ។ ទន្ទឹមនឹងនេះ លោកស្រី Gladys BerejiKlian បានអបអរសាទរចំពោះការបើកការិយាល័យតំណាងវិទ្យុសំលេងវៀតណាមប្រចាំនៅ ទីក្រុងស៊ីដនី ដោយអះអាងនឹងបង្កលក្ខណៈងាយស្រួលសំរាប់ការិយាល័យនេះប្រតិបត្តប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ។
ក្នុងថ្ងៃដដែលនេះ លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយ ទេសាភិបាលរដ្ឋ លោក David Hurley និង អតីតអគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Bashir ៕