នាយករដ្ឋមន្ត្រី Nguyen Xuan Phucអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី១៩និងសន្និសីទជាន់ខ្ពស់អាស៊ាន-អង្គការសហប្រជាជាតិ |
នាយប់ថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុង Manila ប្រទេសហ្វីលីពីនសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៩ បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមនិងជប៉ុន។
នៅទីនេះបណ្ដាថ្នាក់ដឹកនាំបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧស្សាហកម្ម រវាងជប៉ុននិងបណ្ដាប្រទេសមេគង្គ តាមទិស៖” អភិវឌ្ឍន៍ឧស្សាហកម្ម មេគង្គអភិវឌ្ឍន៍” បង្កើនកិច្ចសហប្រតិបត្តិការរវាងមេគង្គ-ជប៉ុន ជាមួយអង្គការផ្សេងៗនៅក្នុងតំបន់និងអន្តរជាតិ។
ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការជួយឧបត្ថម្ភប្រទេសមេគង្គនានា៖អភិវឌ្ឍន៍ឧស្សាហកម្ម និងកសិកម្មជឿនលឿន លើកកំពស់គុណភាពប្រភពធនធានមនុស្ស កសាងហេដ្ឋារចនាគុណភាពខ្ពស់ និងបង្កើនការតភ្ជាប់នៅក្នុងតំបន់។
បញ្ចប់សន្និសីទ ថ្នាក់ដឹកនាំទាំងនោះបានចេញសេចក្ដីថ្លែងការណ៍រួម និងឯកភាពរៀបចំសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី១០នៅប្រទេសជប៉ុន.
នាព្រឹកថ្ងៃទី១៤វិច្ឆិកា បណ្ដាថ្នាក់ដឹកនាំអាស៊ាន អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន+៣ ជាមួយថ្នាក់ដឹកនាំចិនជប៉ុននិងកូរ៉េខាងត្បូង ចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ ទំនងការទូតអាស៊ាន-កាណាដា និងសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU ផងដែរ៕