នាំយកពិធីបុណ្យសំពះព្រះខែដ៏មានន័យជូនដល់ប្អូនៗ កុមារទូទាំងប្រទេស

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សាមូលនិធិគាំពារកុមារវៀតណាមបានចូលរួមពិធីបុណ្យសំពះព្រះខែ (ព្រះច័ន្ទពេញបូណ៌មី) ជាមួយប្អូនៗកុមារនៅស្រុក Ea Hleo ខេត្ត Dak Lak។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានឧបត្ថម្ភអាហារូបករណ៍ចំនួន ២៧០ កញ្ចប់, កង់ ១២០ គ្រឿង ជូនដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ផ្ទះចំនួន ១ ខ្នងសម្រាប់កុមារកំព្រា និងអំណោយសម្រាប់បុណ្យសំពះព្រះខែ ចំនួន ១.៥០០ កញ្ចប់ផងដែរ។

នាំយកពិធីបុណ្យសំពះព្រះខែដ៏មានន័យជូនដល់ប្អូនៗ កុមារទូទាំងប្រទេស - ảnh 1អនុប្រធានរដ្ឋ លោក Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សាមូលនិធិកុមារវៀតណាមបានចូលរួមពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីជាមួយកុមារនៅស្រុក Ea Hleo ខេត្ត Dak Lak (រូបថត៖ VOV)

ក្នុងឱកាសនៃពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២៣ នាថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហាណូយ សមាគមឧបត្ថម្ភកុមារពិការវៀតណាមបានរៀបចំកម្មវិធី “បង្កាត់ភ្លើងនៃសេចក្តីជំនឿសម្រាប់កុមារ” ជាលើកទី ៨។ ក្នុងកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានប្រគល់អំណោយដល់កុមារពិការ ចំនួន ២០០ នាក់ ដែលមានស្ថានភាពលំបាកខ្លាំង ដោយស្មារតីប្រឹងប្រែងសម្របខ្លួនជាមួយសហគមន៍។

នាថ្ងៃទី ២៦ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនទីក្រុងបានរួមគ្នារៀបចំកម្មវិធី "ព្រះច័ន្ទពេញវង់ជាទីស្រឡាញ់” ដើម្បីថែទាំដល់ប្អូនៗមានស្ថានភាពលំបាកក្នុងទីក្រុង។

នៅខេត្ត Quang Nam សម្ព័ន្ធនារីខេត្តបានរៀបចំដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យសំពះព្រះខែ ដល់កុមារជួបការលំបាកនៅមជ្ឈមណ្ឌលកគាំពារ និងអភិវឌ្ឍន៍វិស័យអប់រំចម្រុះឯកជន Quang Nam Viet Sunflower។ នៅពេលយប់ថ្ងៃដដែល នៅទីក្រុង Da Lat សម្ព័ន្ធយុវជនខេត្ត Lam Dong បានរៀបចំកម្មវិធី "ចង្កៀងបំភ្លឺក្តីសុបិន" ឆ្នាំ ២០២៣។ កម្មវិធីមានគោលបំណងបង្កើតទីលាន និងផ្តល់អំណោយដ៏មានអត្ថន័យដល់កុមារមកពីភូមិកុមារ SOS និង មជ្ឈមណ្ឌលគាំពារសង្គមខេត្ត Lam Dong៕

ប្រតិកម្មទៅវិញ