នាំយកបេសកកម្មថែទាំសុខភាពសហគមន៍ទៅកាន់ប្រទេសកម្ពុជា

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែតុលា នៅសណ្ឋាគារភ្នំពេញ ទីក្រុងភ្នំពេញ កម្ពុជា ប្រព័ន្ធសុខាភិបាល Medlatec របស់វៀតណាមបានរៀបចំពិធីបើកដំណើរការប្រព័ន្ធសុខាភិបាល Medlatec វៀតណាមនៅកម្ពុជា។
នាំយកបេសកកម្មថែទាំសុខភាពសហគមន៍ទៅកាន់ប្រទេសកម្ពុជា - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង Medlatec Cambodia និងដៃគូនៅកម្ពុជា រួមមាន Mekong Clinic , RCRC និង BIDC ។ រូបថត៖ Hoang Minh/TTXVN ប្រចាំនៅកម្ពុជា

ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសុខាភិបាលវៀតណាម - កម្ពុជាគឺជាបញ្ហាយូរអង្វែងដែលមានចរិតលក្ខណៈយុទ្ធសាស្ត្រ មានសក្តានុពល និងយថាទស្សន៍នាពេលខាងមុខ។ ដូច្នេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ស្ថាប័នសមត្ថកិច្ច គ្រឹះស្ថានសុខាភិបាល រួមជាមួយជួរគ្រូពេទ្យនៅកម្ពុជា នឹងជឿជាក់ហើយរួមដំណើរជាមួយ Medlatec បង្កលក្ខណៈងាយស្រួលសម្រាប់ Medlatec អនុវត្តបេសកកម្មថែទាំសុខភាពប្រជាជនកម្ពុជាឲ្យបានល្អ ដោយសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសុខាភិបាលនៅរាជធានីភ្នំពេញ ក៏ដូចជារបស់ប្រទេសកម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏មានគោលបំណងថា Medlatec Cambodia នឹងមិនត្រឹមតែបំពេញបេសកកម្មរបស់គ្រឹះស្ថានថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតួនាទីជាបេសកជននិងតំណាងវៀតណាមក្នុងការរួមដំណើរ និងជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជានិងប្រព័ន្ធសុខាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេវាកម្មសុខាភិបាលទៀតផង។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Xuan Dinh នាយក Medlatec Cambodia បានប្រគល់កញ្ចប់សេវាកម្មធ្វើតេស្តត្រួតពិនិត្យ និងរកឃើញហានិភ័យជំងឺមហារីកថ្លើមចំនួន ៥ពាន់កញ្ចប់ ស្មើនឹង ៥៥ពាន់ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងឱកាសនេះដែរ នាយក Medlatec Cambodia លោក Nguyen Xuan Dinh ក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយដៃគូចំនួន ៣ គឺ Mekong Clinic, RCRC និង BIDC ផងដែរ៕

ប្រតិកម្មទៅវិញ