|
លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមថ្លែងមតិក្នុងពិធី
|
(VOVworld)-នាព្រឹកថ្ងៃទី១៣ធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានព័ត៌មាននៃ
ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើត។
អស់រយៈពេល៧០ឆ្នាំមក នាយកដ្ឋានព័ត៌មានមិនត្រឹមតែបំពេញល្អភារកិច្ច
នាំពាក្សនិងតស៊ូសាធារណៈមតិប៉ុណ្ណោះទេ ថែមទាំងបំពេញល្អការងារ ផ្សព្វផ្សាយ
ទៅពិភពលោកនូវរូបភាពប្រទេសវៀតណាមមួយមានការផ្លាស់ប្តូរថ្មី ជាសមា
ជិកសកម្មក្នុងសហគមន៍អន្តរជាតិ និងជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់មិត្តភក្តិ
អន្តរជាតិទៀតផង។ ថ្លែងមតិក្នុងពិធី លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការ
បរទេសវៀតណាមបានចាត់ទុកថា៖
“យោងតាមស្ថានភាពជាក់ស្តែងគឺទាមទារឲ្យមានក្រុមកម្មាភិបាលទទួលបន្ទុក
ព័ត៌មានកិច្ចការបរទេសឆាប់រហ័សផងនិងចេះទទួលមរតកនូវបទពិសោធរបស់ជំនាន់
ផង។ ទន្ទឹមជាមួយនោះ ត្រូវពង្រីកកម្លាំងពលំរបស់វ័យក្មេងផងនិងចេះប្រើប្រាស់
ប្រកបដោយភាពច្នៃប្រឌិតនូវបច្ចេកវិទ្យាព័ត៌មាន អ៊ិនធើណែតនិងប្រព័ន្ធឃោសនា
សាធារណៈទៀតផង”៕