និមិត្តសញ្ញានៃចំណង​មិត្តភាពវៀតណាម-ថៃ នៅលើទឹកដីខេត្ត Khon Kaen

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៨ ខែមីនា រដ្ឋាភិបាលខេត្ត Khon Kaen ភាគឦសានប្រទេសថៃ បានសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម និងសមាគមជនមានដើមកំណើរវៀតណាមប្រចាំខេត្ត Khon Kaen បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥ នៃពិធីបើសម្ពោធវត្ត Mot Cot និមិត្តសញ្នៃចំណងញាមិត្តភាពវៀតណាម-ថៃ នៅទឹកដីខេត្ត Khon Kaen។
និមិត្តសញ្ញានៃចំណង​មិត្តភាពវៀតណាម-ថៃ នៅលើទឹកដីខេត្ត Khon Kaen - ảnh 1អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen លោក Chu Duc Dung បានថតរូបអនុស្សាវរីយ៍ជាមួយអណិកជនវៀតណាម នៅវត្ត Mot Cot ក្នុងខេត្ត Khon Kaen ប្រទេសថៃ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Gai ប្រធានសមាគមជនមានដើមកំណើតវៀតណាមខេត្ត Khon Kaen បានមានប្រសាសន៍ថា៖ ១៥ឆ្នាំមុន ដោយមានការទទួលជ្រោមជ្រែងនិងជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត Khon Kaen ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងតបតាមបំណងប្រាថ្នាបានរបស់បងប្អូនអណិកជន វត្ត Mot Cot ត្រូវបានសាងសង់ឡើងនៅក្នុងសួនមិត្តភាពថៃ-វៀតណាម ក្នុងខេត្ត Khon Kaen នៅលើបឹង Kaen Nakhon។ វត្តនេះមានទាំងលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្រពិសេសដោយឡែកនៃព្រះពុទ្ធសាសនាវៀតណាម ហើយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងថៃផងដែរ។

រីឯខ្លួនវិញ អភិបាលរងខេត្ត Khon Kaen លោក Chanchai បានបញ្ជាក់ថា វត្ត Mot Cot  នៅខេត្ត Khon Kaen មិនត្រឹមតែជាគោលដៅខាងវិញ្ញាណសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ មកទស្សនាលក្ខណៈវប្បធម៌ពិសេសរបស់វត្តអារាមវៀតណាមក្នុងប្រទេសថៃ។ វត្ត Mot Cot និងសួនមិត្តភាព គឺជានិមិត្តរូបនៃចំណងមិត្តភាព និងទំនាក់ទំនងល្អរប្រសើវាងខេត្ត Khon Kaen របស់ថៃ និងវៀតណាមផងដែរ៕

 

ប្រតិកម្មទៅវិញ