នៅព្រឹកថ្ងៃទី ២២ ខែមិថុនានេះ វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៤៧នាក់

Chia sẻ

(VOVWORLD) -  វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺ ចំនួន ៥.៤៥៣ នាក់, អ្នកជំងឺចំនួន ៦៩ នាក់បានស្លាប់។

នាព្រឹកថ្ងៃទី ២២ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៤៧ នាក់ ក្នុងនោះ ទីក្រុងហូជីមិញមានចំនួន ៣៦ ករណី ខេត្ត Bac Giang មានចំនួ ៩ ករណី ខេត្ត Nghe An មានចំនួន ០១ ករណីនិងខេត្ត Gia Lai មានចំនួន ឥ១ករណី។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៣.៥៣០ នាក់។ ហើយវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺ ចំនួន ៥.៤៥៣ នាក់, អ្នកជំងឺចំនួន ៦៩ នាក់បានស្លាប់។

កាលពីថ្ងៃទី ២១ ខែមិថុនា លោកនាយករដ្ឋមន្រ្តីទើបចេញសេចក្តីសម្រេចផ្តល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីដល់បុគ្គលចំនួន ៣២ នាក់ នៃក្រសួងសុខាភិបាលដែលបានបង្កើតសមិទ្ធិផលលេចធ្លោនិងឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដែលរួមចំណែកដល់បុព្វហេតុការពារនិងថែរក្សាសុខភាពជូនប្រជាជន៕

ប្រតិកម្មទៅវិញ