ខេត្ត Quang Binh គឺជាតំបន់ទើបលេចចេញនូវករណីឆ្លងកូវីដ ១៩។ ដូច្នេះរហូតមកដល់ពេលនេះ ចំនួនករណីឆ្លងកូវីដ-១៩ នៅវៀតណាមមានចំនួន ៧១.១៤៤ ករណី។ ក្នុងនោះ អ្នកជំងឺចំនួន ១១.៩៧១ ករណីត្រូវបានព្យាបាលជាសះស្បើយ។
ទាក់ទិនទៅនឹងវឌ្ឍនភាពនៃការសាកល្បងវ៉ាក់សាំងការពារកូវីដ - ១៩ ដំបូងបង្អស់របស់វៀតណាម Nano Covax តំណាងបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធាបានឲ្យដឹងថា បច្ចុប្បន្ន វ៉ាក់សាំងនេះបានបញ្ចប់ការចាក់លើកទី ២ សម្រាប់អ្នកស្ម័គ្រចិត្តដំបូងជាង ១.០០០ នាក់ហើយ។ បន្ទាប់ពីចាក់រួច អ្នកស្ម័គ្រចិត្តមានសុខភាពល្អ មិនមានប្រតិកម្ម។ នៅថ្ងៃទី ២៧ ខែកក្កដា នឹងត្រូវអនុវត្តន៍ការចាក់ដូសទី២ សម្រាប់អ្នកស្ម័គ្រចិត្ត ១២.០០០ នាក់ដែលនៅសល់៕