យោងតាមព្រឹត្តិប័ត្រព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីជំងឺរាតត្បាតកូវីដ - ១៩ នៅព្រឹកថ្ងៃទី ១៦ ខែកក្កដាថា៖ គិតត្រឹមម៉ោង ១៩និង៣០នាទី យប់ថ្ងៃទី ១៥ ខែកក្កដាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ ចំនួន ១.៤៣៨ ករណី ដែលជាករណីក្នុងប្រទេស ក្នុងនោះ ទីក្រុងហូជីមិញមានចំនួន ១.០៧១ ករណី។
គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅវៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៤២.២៨៨ ករណី។
ចំនួនករណីឆ្លងថ្មីដែលបានកត់ត្រានៅក្នុងប្រទេសចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ឥឡូវមានចំនួន ៣៨.៧២៦ ករណី។ ចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៩.៦៨៨ ករណី៕