យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅព្រឹកថ្ងៃទី ១២ ខែកក្កដារបស់ក្រសួងសុខាភិបាលបានអោយដឹងថា គិតត្រឹមម៉ោង ១៨ ល្ងាចថ្ងៃទី ១១ ខែកក្កដា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៦៦២ នាក់ នៅក្នុងខេត្ត ក្រុងចំនួន ១១។ ក្នុងនោះ ករណីឆ្លងកូវីដ ចំនួន ៣ ដែលជាករណីនាំចូលត្រូវបានបានធ្វើចត្តាឡីស័កភា្លមពេលអ្នកជំងឺឆ្លងដែន ករណីចំនួន ៦៥៩ ជាករណីឆ្លងក្នុងប្រទេស ហើយទីក្រុងហូជីមិញមានចំនួន ៥៤៤ ករណី។ ដូច្នេះរហូតមកដល់បច្ចុប្បន្ន លើប្រទេសទាំងមូលមានករណីឆ្លងថ្មីកូវីដ ១៩ ជាង ៣០.០០០ ករណី ហើយវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ៤ លានដូស ត្រូវបានចាក់ជូនប្រជាជន។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ៩.២៧៥/៣០.៤៧៨ នាក់ ហើយអ្នកជំងឺ ចំនួន ១១៦ នាក់បានស្លាប់៕