“និទាឃរដូវនៅស្រុកកំណើត”ជាមួយជនវៀតណាមនៅប្រទេសរុស្ស៊ី |
នាយប់ថ្ងៃទី ១៤ ធ្នូ នៅរុស្ស៊ី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី សហគមន៍ជនវៀតណាមនៅរុស្ស៊ី និងមជ្ឈមណ្ឌល Incentra បានរៀបចំឡើងកម្មវិធីសម្ដែងសិល្បៈអបអរសាទរឆ្នាំថ្មី ២០១៨ ដោយប្រធានបទ “និទាឃរដូវនៅស្រុកកំណើត”។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Le Ngoc Dinh បានឲ្យដឹងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាមរុស្ស៊ីនាបច្ចុប្បន្ននេះ ក្នុងនោះមានទំនាក់ទំនងជំនួបប្រាស្រ័យវប្បធម៌ដែលទទួលបានសមិទ្ធផល និងមានយថាទស្សន៍អភិវឌ្ឍន៍ល្អប្រសើរជាច្រើន។
កម្មវិធីសម្ដែងសិល្បៈនេះ រួមមានឈុតសម្ដែងជាច្រើន ដែលបានបង្កើតឡើងបរិយាកាសសប្បាយរីករាយ អំពីតំបន់ដីដ៏ស្រស់បំព្រងនៅស្រុកកំណើតវៀតណាម៕