កងកម្លាំងសុខាភិបាលនៅខេត្ត Binh Duong បានបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងមានករណីឆ្លងកូវីដ ១៩ (រូបថត៖ baogiothong.vn) |
គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ២៧ ខែមិថុនាដល់ម៉ោង ៦ ល្ងាចថ្ងៃទី ២៨ ខែមិថុនា ប្រទេសវៀតណាម បន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន ៣៩១ នាក់ (ក្នុងនោះមានអ្នកជំងឺ ៩ នាក់ត្រូវបានធ្វើចត្តាឡីស័កភ្លាមពេលឆ្លងដែននៅខេត្ត Kien Giang, Tay Ninh, Khanh Hoa, Quang Tri, An Giang) ករណីអ្នកជំងឺចំនួន ៣៨២ នាក់ ត្រូវបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ១៩ រួមមាន៖ ទីក្រុងហូជីមិញ (២១៨ ករណី), Binh Duong (៤០ ករណី), Bac Giang (២៦ ករណី), Quang Ngai (២០), Bac Ninh (១៦), Nghe An (១១), Dong Nai (១១), Phu Yen (១០), Ha Tinh (៧), Long An (៦ករណី) Binh Thuan (៦ ករណី; Lang Son, Quang Ninh, Hung Yen ដែលខេត្តមួយមានពីរករណីរៀងៗខ្លួន; Hoa Binh, Da Nang, Hai Phong, Dong Thap, Dak Lak ដែលតំបន់មួយមានចំនួន ១ ករណី; ក្នុងនោះ ករណីចំនួន ៣៤០ ត្រូវបានរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័កឬតំបន់ដែលត្រូវបិទខ្ទប់។
នៅថ្ងៃដដែលនោះ អ្នកជំងឺកូវីដ ១៩ ចំនួន ២០០ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយដែលធ្វើឱ្យចំនួនអ្នកជំងឺជាសះស្បើយសរុបកើនដល់ ៦.៥១៩/១៦.០៤១ ករណី; អ្នកស្លាប់ ចំនួន៧៦ នាក់៕