នៅចុងឆ្នាំ២០២៤ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដាដំបូងគេទៅកាន់គន្លងតារាវិថី

Chia sẻ
(VOVWORLD) - តាមគម្រោង នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ វៀតណាមនឹងបាញ់បង្ហោះផ្កាយ រណប LOTUSat-  ១ ដែលជាផ្កាយរណបរ៉ាដាដំបូងគេ ទៅកាន់តារាវិថី។ 
នៅចុងឆ្នាំ២០២៤ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដាដំបូងគេទៅកាន់គន្លងតារាវិថី - ảnh 1រូបថត៖ VNSC

ផ្កាយរណប LOTUSat-១ គឺជាផ្កាយរណបអង្កេតផែនដី ដែលមានសមត្ថភាពថតរូបភាពក្នុងកម្រិតច្បាស់ និងមានទម្ងន់ប្រហែល ៥៧០ គីឡូក្រាម។ នេះគឺជាផ្កាយរណបរ៉ាដាដំបូងបង្អស់របស់វៀតណាមដែលត្រូវបានជប៉ុនធ្វើឡើង ដោយមានការចូលរួមពីវិស្វករមកពីមជ្ឈមណ្ឌលអវកាសវៀតណាម (ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀត ណាម) ចាប់ពីឆ្នាំ ២០២១មក។ ទិន្នន័យរូបភាពដែលទទួលបានពីផ្កាយរណប LOTUSat-១ នឹងបំពេញតម្រូវការបន្ទាន់សម្រាប់ប្រភពរូបភាព។ ការផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ និងការត្រួតពិនិត្យបរិស្ថាន បម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សាស្ត្រាចារ្យរង លោកបណ្ឌិត Tran Tuan Anh អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា៖ ផ្កាយរណប LOTUSat-១ នាពេលខាងមុខនឹងត្រូវបាញ់បង្ហោះក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ JAXA របស់ជប៉ុន។ ទន្ទឹមនឹងការសហការជាមួយពួកគេ យើងក៏គ្រប់គ្រងសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្លួនដែរ ថ្មីៗនេះ មជ្ឈមណ្ឌលអវកាសវៀតណាមបានធ្វើម្ចាស់បច្ចេកវិទ្យាផលិតផ្កាយរណប ផលិតផ្កាយរណបខ្នាតតូច PicoDragon និង NanoDragon។ នាពេលខាងមុខ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័តលើដំណើរការក្នុងការសាងសង់ក្រុមតារាផ្កាយរណបតូចៗ ដើម្បីសង្កេតមើលផែនដី ដើម្បីក្លាយជាស្វ័យភាពក្នុងបច្ចេកវិទ្យាអវកាសបន្តិចម្តងៗ”។

ផ្កាយរណប LOTUSat-១ ត្រូវបានគេរំពឹងថា នឹងដំណើរការនៅក្នុងគន្លងតារាវិថីក្នុងរយៈកម្ពស់ប្រហែល ៥០០ គីឡូម៉ែត្រ។ រយៈពេលប្រតិបត្តិការរបស់ផ្កាយរណបនៅក្នុងគន្លងគឺប្រហែលជាង ៥ ឆ្នាំ៕

ប្រតិកម្មទៅវិញ