នៅចុងខែកុម្ភៈ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាង ២ សែនដូសដើមដំបូង នឹងមកដល់វៀតណាម

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខ វ៉ាក់សាំងបង្ការកូវីដ ១៩ នេះនឹងមកដល់វៀតណាម។ ទន្ទឹមនឹងនេះ វ៉ាកសាំងបង្ការកូវីដ ១៩ ចំនួន ៤,៨៨ លានដូសរបស់ COVAX facility គ្រោងនឹងមកដល់វៀតណាម។
នៅចុងខែកុម្ភៈ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាង ២ សែនដូសដើមដំបូង នឹងមកដល់វៀតណាម - ảnh 1វ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca

យោងតាមឯកសារឌីជីថលស្តីពីការនាំចូលឱសថ ដែលមិនទាន់មានការចុះបញ្ជីចរាចរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលទើបនឹងត្រូវបានលោក Le Viet Dung អនុប្រធាននាយកដ្ឋានគ្រប់គ្រងឱសថ (ក្រសួងសុខាភិបាល) ចុះហត្ថលេខាចេញផ្សាយ នោះ នាយកដ្ឋានគ្រប់គ្រងឱសថបានយល់ព្រមឲ្យក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត AstraZeneca វៀតណាមនាំចូលវ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ២ ០៤ ពាន់ដូស។

វ៉ាក់សាំងបង្ការកូវីដ ១៩ នេះមានឈ្មោះថា COVID-19 Vaccine AstraZeneca ដែលត្រូវបាន SK Bioscience Co Limited កូរ៉េខាងត្បូងផលិត។ យោងតាមសេចក្តីសំរេចចិត្តខាងលើវ៉ាក់សាំងដែលត្រូវបាននាំចូលសម្រាប់ប្រើប្រាស់ក្នុងតម្រូវការជាបន្ទាន់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតត្រូវតែបំពេញតាមលក្ខខ័ណ្ឌរបស់ក្រសួងសុខាភិបាលវៀតណាម។

តាមផែនការ នៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខ វ៉ាក់សាំងបង្ការកូវីដ ១៩ នេះនឹងមកដល់វៀតណាម។ ទន្ទឹមនឹងនេះ វ៉ាកសាំងបង្ការកូវីដ ១៩ ចំនួន ៤,៨៨ លានដូសរបស់ COVAX facility គ្រោងនឹងមកដល់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ