ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏មហិមារ និងសាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ ជំនួបជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្ស ប្រជាជនបដិវត្តន៍ឡាវ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ក្រោមសហអធិបតី ភាពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខា បក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ 

នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែល រួមចំណែកពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ។
ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏មហិមារ និងសាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស
ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខា បក្ស ប្រធានរដ្ឋ Thongloun Sisoulith បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាព នៃបក្សនីមួយៗ និងប្រទេសនីមួយៗ រួមទាំងការងារកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ផ្លាស់ប្តូរអំពីស្ថានភាពពិភពលោក តំបន់ និងខ្លឹមសារនានាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា; វាយតម្លៃពីលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការរវាងបក្ស ទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក; ឯកភាពលើទិសដៅសំខាន់ៗក្នុងកិច្ច សហប្រតិបត្តិការវៀតណាម-ឡាវនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ ប្រជាជាតិទាំងពីរ ជាកត្តាសត្យានុម័តដែលជៀសមិនរួច ជាក្រឹត្យក្រមប្រវត្តិសាស្ត្រ និង ជាប្រភពកម្លាំងដ៏ធំធេងបំផុតរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ដែលចាំបាច់ត្រូវ ពង្រីក និងបន្តមរតកដល់ជំនាន់ក្រោយៗទៀត។
នៅក្នុងជំនួបជាន់ខ្ពស់នេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឯកភាពថា ក្នុង ស្ថានភាពបច្ចុប្បន្ន បក្សទាំងពីរនិងប្រទេសទាំងពីរត្រូវបន្តពង្រីកប្រពៃណីល្អប្រសើរ ពង្រឹងចំណងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញ ទៅមក បន្តធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាស្នូលក្នុងការតំរង់ទិស ទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ជំរុញខ្លាំងសសរស្តម្ភនៃ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; បង្កើតរបក គំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន ដោយឈរ លើមូលដ្ឋាននៃការពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ