ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និង EU មានការអភិវឌ្ឍកាន់តែទូលំទូលាយ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានប្រារព្ធខួបលើកទី ៧៤ នៃទិវាអឺរ៉ុប  (៩ ឧសភា ១៩៥០ - ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២៤)។

អញ្ជើញចូលរួម និងអបអរសាទរគណៈប្រតិភូអង្គទូតនៃបណ្តាប្រទេសជាសមាជិក EU ប្រចាំនៅវៀតណាម អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និង EU នាពេលនេះ កំពុងមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្តែង ហើយបានអះអាងថា ទំនាក់ទំនងនេះគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការសន្តិភាព ហើយទន្ទឹមនឹងនោះ មានបំណងចង់ឲ្យទំនាក់ទំនងទ្វេភាគីនេះកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាបន្ថែមទៀតនាពេលខាងមុខ។

ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និង EU មានការអភិវឌ្ឍកាន់តែទូលំទូលាយ - ảnh 1រូបភាព៖ baotintuc.vn

អនុរដ្ឋមន្ត្រីលោក  Nguyen Minh Vu បានស្នើឲ្យបណ្តាប្រទេស EU ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - EU (EVIPA) ផ្តល់ជំនួយអភិវឌ្ឍន៍ដល់វៀតណាមសម្រាប់ដំណាក់កាល ២០២៤ - ២០២៧ និងឆាប់ដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC ) សម្រាប់ការនាំចេញជលផលរបស់វៀតណាម។ ជាមួយគ្នានោះ មានបំណងចង់ឲ្យ EU បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការអនុវត្តផែនការកៀរគប្រភពធនធាន (RMP) ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

ក្នុងពិធីអបអរសាទរ ឯកអគ្គរដ្ឋទូត-ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Julien Guerrier បានរំលឹកឡើងវិញ ដំណើរការបង្កើត និងអភិវឌ្ឍន៍ របស់ EU ហើយបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងទៅ EU តែងតែប្រគៀកស្មារជាមួយវៀតណាម ដោយសម្រេចបានសមិទ្ធិផលជាច្រើន។ លោកឯកអគ្គរដ្ឋទូត Julien Guerrier បានអះអាងថា EU មានបំណងគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៤៥ ក៏ដូចជាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ