ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា តំបន់ Trung Bo ខាងជើងនិងតំបន់ឆ្នេរសមុទ្រ Trung Bo រួមមានខេត្ត ក្រុងចំនួន ១៤ ជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេស លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម បរិស្ថាន កិច្ចការបរទេស និងការពារជាតិសន្តិសុខ។ ហេតុដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទាំង២ នេះ គួរតែត្រូវបានអនុវត្តន៍ដោយឈរលើមូលដ្ឋាន នៃការធ្វើអាជីវកម្មយ៉ាងអតិបរមានូវប្រៀបខ្លាំងដែលមានស្រាប់ខាងទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ច ធនធានធម្មជាតិ មនុស្សសាស្ត្រ និងមនុស្ស។
រដ្ឋាភិបាលបានអនុម័តលើភារកិច្ចកសាងផែនការមេតំបន់ Trung Bo ខាងជើង និងតំបន់ឆ្នេរសមុទ្រ Trung Bo ដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាមូលដ្ឋានដ៏សំខាន់ ដែលតម្រង់ទិសសម្រាប់ផែនការមេខេត្ត ទីក្រុង និងជនបទនៅក្នុងតំបន់ ដើម្បីធានាលក្ខណៈសមកាលកម្ម ប្រសិទ្ធភាព និងនិរន្តរភាព។ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឱ្យបណ្តាមូលដ្ឋានជំរុញខ្លាំង នូវការតភ្ជាប់ក្នុងតំបន់ រវាងតំបន់ជាមួយតំបន់ផ្សេងទៀតក្នុងប្រទេស ដោយចាត់ទុក ការតភ្ជាប់អភិវឌ្ឍន៍តំបន់ជានិន្នាការដែលជៀសមិនរួច និងជាកម្លាំងចលករដឹកនាំការ អភិវឌ្ឍរបស់មូលដ្ឋានទាំងអស់៕