ធ្វើសុក្រិដអំពីបែបបទដើម្បីគ្រប់គ្រងសម្ព័ន្ធសេដ្ឋកិច្ចរដ្ឋប្រកបដោយប្រសិទ្ធភាព

Chia sẻ
Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅទីក្រុងហូជីមិញ វិទ្យាស្ថានគ្រប់គ្រង​សេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានរៀបចំសិក្ខាសាលា
ធ្វើសុក្រិដអំពីបែបបទដើម្បីគ្រប់គ្រងសម្ព័ន្ធសេដ្ឋកិច្ចរដ្ឋប្រកបដោយប្រសិទ្ធភាព - ảnh 1
បណ្ឌិត Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមជ្ឈឹម (dantri.com.vn)

        Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅទីក្រុងហូជីមិញ វិទ្យាស្ថានគ្រប់គ្រង​សេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានរៀបចំសិក្ខាសាលាស្ដីពីទ្រឹស្ដីនិងបទពិសោធន៍អន្តរជាតិ
អំពីបង្កើតអភិវឌ្ឍន៍និងគ្រប់គ្រងសម្ព័ន្ធសេដ្ឋកិច្ច-មេរៀនមួយចំនួនសំរាប់​វៀត​ណាម។ សិក្ខាសាលាបានប្រមូលផ្ដុំពិភាគ្សានិងរួមមតិសំរាប់ប្រធានបទ​ស្រាវ​ជ្រាវ ទ្រឹស្ដីនិង
បទពិសោធន៍អន្តរជាតិអំពីបង្កើតអភិវឌ្ឍន៍និងគ្រប់គ្រង​សម្ព័ន្ធ​សេដ្ឋកិច្ច-មេរៀន
មួយចំនួនសមរាប់វៀតណាមដោយវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ចមជ្ឈឹមអនុវត្ត។ មតិជាច្រើនបានចាត់ទុកថា ការបង្កើតសម្ព័ន្ធសេដ្ឋកិច្ចគឺ​ចាំ​បាច់ក្នុងដំណើរការ
អភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មក្នុងខឿនសេដ្ឋកិច្ច​ទីផ្សារ។ ហេតុនេះហើយត្រូវ
មានកំណត់ទិសដៅដើម្បីអភិវឌ្ឍន៍បង្កើតសម្ព័ន្ធ​សេដ្ឋកិច្ចមានទ្រង់ទ្រាយធំៗមាន
កំលាំងប្រកួតប្រជែងខ្ពស់។ បណ្ឌិត Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ
សេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖

“រឿងរបស់បណ្ដាសម្ព័ន្ធសេដ្ឋកិច្ចរដ្ឋនៅតែក្តៅគគុកនិងអង្វែងកាលចំពោះវៀត
ណាម។ ប្រធានបទដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមជ្ឈឹមកំពុងធ្វើគឺ​សំខាន់​ពីព្រោះបានលើកឡើងបទពិសោធន៍ជាក់ស្ដែងសំរាប់ពិភពលោកដែល​វៀតណាម
អាចអនុវត្ត។ នាបច្ចុប្បន្នធនាគារពិភពលោកកំពុងជួយឧបត្ថម្ភវៀត​ណាមកសាង
របាយការណ៍ដោយក្រសួងផែនការនិងវិនិយោគធ្វើអធិបតី៕”

ប្រតិកម្មទៅវិញ