ក្រុមការងាររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Hoang Dao Cuong បានទៅកាន់បារាំង ដើម្បីចរចាជាមួយទីភ្នាក់ងារដេញថ្លៃ Millon |
នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា ក្រសួងបានធ្វើការចរចាស្ដីពីការធ្វើមាតុភូមិនិវត្តន៍ត្រាអធិរាជរបស់ស្ដេច Minh Mang (១៧៩១-១៨៤១) ប្រកបដោយជោគជ័យ។ តាមនោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងសម្របសម្រួលជាមួយទីភ្នាក់ងារដេញថ្លៃ Millon បារាំង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើមាតុភូមិនិវត្តន៍ចំពោះអធិរាជឲ្យបានឆាប់ៗ ដោយធានាតាមច្បាប់របស់ប្រទេសទាំងពីរ។
មុននោះ ក្រុមការងាររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Hoang Dao Cuong បានទៅកាន់បារាំង ដើម្បីចរចាជាមួយទីភ្នាក់ងារដេញថ្លៃ Millon។ សូមបញ្ជាក់ដែរថា ទីភ្នាក់ងារដេញថ្លៃ Millon បានដាក់លក់ត្រាអធិរាជរបស់ស្ដេច Minh Mang ក្នុងតម្លៃពី ២ ទៅ ៣ លានអឺរ៉ូ (ប្រមាណ ៤៨ ទៅ ៧២ ពាន់លានដុង។ ត្រាអធិរាជរបស់ស្ដេច Minh Mang គឺជាត្រាមាសដ៏ធំ ស្អាត ថ្លៃថ្លា និងសំខាន់បំផុតរបស់ រាជវង្ស Nguyen ផងដែរ៕