ធុរជនស្ត្រីវៀតណាមចំនួន ២ នាក់ជាប់ឈ្មោះក្នុងបញ្ជី Top ធុរជនស្ត្រី ទាំង ២៥ ដែលមានឥទ្ធិពលបំផុតនៅអាស៊ី

Chia sẻ
(VOVWORLD) - ទស្សនាវដ្តី Forbes ទើប បានប្រកាសបញ្ជីឈ្មោះ Top ធុរជនស្ត្រី ទាំង ២៥ ដែលមានឥទ្ធិពលបំផុតនៅអាស៊ីឆ្នាំ ២០២០ (Asia's Power Businesswomen 2020) ។ គួរកត់សម្គាល់ថា Asia's Power Businesswomen ឆ្នាំនេះបានដាក់បញ្ជូលឈ្មោះធុរជនស្ត្រីវៀតណាមចំនួន ២ នាក់។
ធុរជនស្ត្រីវៀតណាមចំនួន ២ នាក់ជាប់ឈ្មោះក្នុងបញ្ជី Top ធុរជនស្ត្រី ទាំង ២៥ ដែលមានឥទ្ធិពលបំផុតនៅអាស៊ី - ảnh 1 ធុរជនស្ត្រីវៀតណាមចំនួន ២ នាក់ជាប់ឈ្មោះក្នុងបញ្ជី Top ធុរជនស្ត្រី ទាំង ២៥ ដែលមានឥទ្ធិពលបំផុតនៅអាស៊ី

នោះគឺ លោកស្រី Nguyen Bach Diep - ប្រធាន FPT Retail។ ចាប់តាំងពីរពេលកាន់តំណែងជាប្រធានតាំងពីឆ្នាំ២០១៧ មក លោកស្រី Nguyen Bach Diep បានអភិវឌ្ឍន៍ FPT Retail ឲ្យក្លាយទៅជាបណ្ដាញហាងលក់រាយធំទី ២ នៅវៀតណាម ជាមួយនឹងហាងលក់ដូរចំនួន ៦៣០ នៅទូទាំងប្រទេស។ ក្នុងឆ្នាំ ២០១៧ លោកស្រី Nguyen Bach Diep បានទិញប្រព័ន្ធឱសថស្ថាន Long Long ដើម្បី នាំ FPT Retail ចូលរួមវិស័យលក់រាយថ្នាំឱសថ។ នាបច្ចុប្បន្ននេះ ប្រព័ន្ធឱសថស្ថាន Long Long មាន ទីតាំងឱសថស្ថានចំនួន ១៦០។

ធុរជនស្ត្រីទី ២ ក្នុងបញ្ជីឈ្មោះនេះ គឺជាលោកស្រី  Truong Thi Le Khanh - ស្ថាបនិក និងជាប្រធានក្រុមហ៊ុនភាគហ៊ុន Vinh Hoan។ ក្នុងឆ្នាំ ២០១៩ Vinh Hoan បានក្លាយទៅជាក្រុមហ៊ុនជលផល ដែលបានប្រតិបត្តិការល្អបំផុតនៅវៀតណាម ជាមួយប្រាក់ចំណូលចំនួន ៣៤០ លានដុល្លារអាមេរិក ៕

ប្រតិកម្មទៅវិញ