ធុរកិច្ច​វៀតណាមស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

Chia sẻ
(VOVWORLD) - នាសៀលថ្ងៃទី ១៦ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “សន្និសីទជួបប្រាស្រ័យធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤” ដោយបានទាក់ទាញគណៈប្រតិភូជិត ១០០ នាក់ តំណាងឱ្យធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាម៥០ អង្គភាពមកចូលរួម។
ធុរកិច្ច​វៀតណាមស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា - ảnh 1សន្និសីទជួបប្រាស្រ័យជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤។ រូបថត៖ Van Do/VOV-ភ្នំពេញ

នៅក្នុងសន្និសីទនេះ តំណាងអង្គភាពមុខងារក្រោមស្ថានទូត និងស្ថាប័នអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្តល់ព័ត៌មាន និងឧទ្ទេសនាមអំពីស្ថានភាពនៅកម្ពុជា និងទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យកាលពីឆ្នាំមុន និងបានព្យាករណ៍ពីស្ថានភាពក្នុងឆ្នាំនេះ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ធុរកិច្ច​វៀតណាមស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា - ảnh 2ឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ Van Do/VOV-ភ្នំពេញ

គណៈប្រតិភូភាគច្រើនបានសម្តែងនូវគោលបំណងថា ធុរកិច្ចវៀតណាមក្នុងតំបន់ត្រូវរួមដៃគ្នាកសាងសមាគមធុរកិច្ចដែលមានឋានៈស្របច្បាប់ និងរឹងមាំ ដើម្បីប្រមូលផ្តុំសហគមន៍ធុរកិច្ចនិងគាំទ្រគ្នាទៅវិញទៅមកក្នុងកំឡុងធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ប្រទេសសាមី ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាសហគមន៍ជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ