លោក Tao Duc Thang អគ្គនាយករង សម្ព័ន្ធក្រុមហ៊ុន Vietel |
ម្យ៉ាងវិញទៀត ប្រៃសណីយ៍ Da Nang បានរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចនានាដំឡើងប្រព័ន្ធ camera ឃ្លាំមើលតាមទីកន្លែងមួយចំនួន ព្រម ទាំងដំឡើងប្រព័ន្ធត្រួតពិនិត្យបំរើសន្តិសុខសម្រាប់ APEC ផងដែរ។
ក្នុងពេលជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុន Vietel ត្រូវបានគណៈ កម្មាធិការជាតិ APEC ជ្រើសតាំងជាអង្គភាពធានាបណ្តាញ អ៊ិនធឺណិត ទូរទស្សន៍ ទូរស័ព្ទ សម្រាប់ មជ្ឈមណ្ឌលសារព័ត៌មាន។ រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំបាន សម្រេចរួចរាល់ជាស្ថាពរ។ លោក Tao Duc Thang អគ្គនាយករង សម្ព័ន្ធក្រុមហ៊ុន Vietel បានឲ្យដឹងថា៖
“Vietel បានបញ្ចូនកម្មាភិបាលរួមទាំងសំភារៈឧបករណ៍ល្អបំផុតបំរើ APEC។ បច្ចុប្បន្ន យើងខ្ញុំបានដាក់ឲ្យដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទៅដល់ កន្លែងនីមួយៗដែលប្រព្រឹត្តទៅព្រឹត្តិការណ៍។ រហូតមកដល់ពេលនេះ ការងារកសាង ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាញធានាសុវត្ថិភាពព័ត៌មានត្រូវបាន Vietel ពិនិត្យយ៉ាងហ្មត់ ចត់និងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវសេវាល្អបំផុតសម្រាប់ព្រឹត្តិការណ៍នេះផងដែរ”៕